Your are here: Home // News & Events // Khemarak Piron Can’t Compete with Khemarak Sereymon

Khemarak Piron Can’t Compete with Khemarak Sereymon

Khemarak Sereymon

Khemarak Sereymon

ព័ត៌មានចុងក្រោយដែលគេបានចុះផ្សាយនៅលើទំព័រកាសែតនិងទស្សនាវដ្តី
នានាថាលោកខេមរៈសិរីមន្តតារាចម្រៀងដ៏មានប្រជាប្រិយភាពបានទទួល
រងការគំរាមពីជនអនាមិកម្នាក់។

ទាក់ទងនឹងព័ត៌មានដ៏រសើបដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងប្រជា
ប្រិយភាពរបស់លោកខេមរៈសិរីមន្តដែលកំពុងទទួលបានការគាំទ្រយ៉ាង
សម្បើមពីសំណាក់ប្រិយមិត្តទស្សនិកជននាពេលបច្ចុប្បន្ននេះ លោកខេមរៈ
ភារុណ បងប្រុសបង្កើត ជាអ្នកនិពន្ធនិងជាអ្នកគ្រប់គ្រងនិងចាត់ចែងរាល់
ការសម្តែងរបស់តារាចម្រៀងល្បីល្បាញខេមរៈ សិរីមន្ត បានចេញមុខបក
ស្រាយថា រឿងនោះមិនមែនជាការពិតទេ ហើយគ្រួសាររបស់លោកក៏មិន
បានដឹងអំពីរឿងនេះដែរ ។

លោកខេមរៈភារុណបានបញ្ជាក់ថាខេមរៈសិរីមន្តមិនបានទទួលរងនូវការ
គំរាមកំហែងណាមួយទេ។ផ្ទុយទៅវិញប្អូនប្រុសរបស់លោកកំពុងតែជាប់
រវល់យ៉ាងខ្លាំងមិនថាការសម្តែងខនសឺតតាមបណ្តាស្ថានីយទូរទស្សន៍ និង
តាមបណ្តាខេត្តទេជាពិសេសការត្រៀមថតបទចម្រៀងថ្មីៗនៅក្នុងផលិត

កម្មសាន់ដេ ។

លោកខេមរៈ ភារុណ បានបន្តថាលោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះព័ត៌មានដែលគេបានចុះផ្សាយកន្លងមកនេះ ហើយលោក
ក៏សំណូមពរដល់បណ្តាសារព័ត៌មានទាំងអស់មុននឹងចុះផ្សាយអ្វីមួយសូមសម្ភាសន៍ផ្ទាល់ពីសាមីខ្លួនផង ។

ដោយឡែកទាក់ទងនឹងការថតខ្សែភាពយន្តបែបវិទ្យាសាស្ត្ររបស់លោកខេមរៈ សីរីមន្ត វិញ លោកខេមរៈ ភារុណ បានប្រាប់ឱ្យ
ដឹងថាខាងក្រុមហ៊ុនកំពុងតែសិក្សាអំពីគ្រោងឆ្អឹងសាច់រឿងសិន ព្រោះថាខ្សែភាពយន្តនោះត្រូវសំរិតសំរាំងខ្លាំងណាស់ ។ លោក
បន្ថែមថាបើសិនជាអាច ខ្សែភាពយន្តនេះនឹងចាប់ផ្តើមថតនៅឆ្នាំ២០១១ ។

ទន្ទឹមនឹងនោះលោកខេមរៈ ភារុណ បានលើកឡើងថាគោលបំណងដែលក្រុមហ៊ុនរៀបចំខ្សែភាពយន្តនេះឡើង គឺដើម្បីឱ្យប្រជាប្រិយ
ភាពរបស់លោកខេមរៈ សិរីមន្ត កាន់តែមានភាពល្បីល្បាញមួយកំរិតថែមទៀត។

គួរកត់សម្គាល់ថាបច្ចុប្បន្ននេះលោកខេមរៈ សិរីមន្ត ទទួលបានការពេញនិយមខ្លាំងមែនទែនពីសំណាក់ស្រទាប់យុវវ័យ ព្រោះថារាល់
ការសម្តែងរបស់លោកនៅតាមបណ្តាស្ថានីយទូរទស្សន៍ គឺមានទស្សនិកជនចូលរួមទស្សនាយ៉ាងណែនណាន់តាន់តាប់។

Related Posts with Thumbnails

Join the forum discussion on this post

FacebookTwitterRedditStumbleUponDiggDeliciousGoogle BookmarksYahoo BookmarksGoogle GmailNewsVineLinkedInBlinklistShare

Khmer Live TV


BayonTV

TVK

TV3

TV5

TV9

BayonTV 1

SEATV

ApsaraTV

MekongTV

MekongTV 2

Leave a reply

Anti-Spam Protection by WP-SpamFree

Copyright © 2009 KhmerRocks.com . All rights reserved.