Your are here: Home // News & Events // Meng Keo Pichenda and Husband Moung Khim ម៉េងពេជ្ជតាដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងមួងឃីម

Meng Keo Pichenda and Husband Moung Khim ម៉េងពេជ្ជតាដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងមួងឃីម

Meng Keo Pichendaប្រភពព័ត៌មានបានធ្លាយចេញពីសាលាដំបូងរាជធានីភ្នំពេញនៅ
ព្រឹកថ្ងៃទី៥ មករា ថាសំណុំរឿងព្រហ្មទណ្ឌមួយត្រូវបាននាងម៉េង
កែវពេជ្ជតាដាក់ប្តឹងលោកមួងឃីមជាស្វាមីពីបទបង្ករបួសស្នាម
និងចូលលំនៅឋានខុសច្បាប់។ សំណុំរឿងនេះបានត្រូវសមត្ថកិច្ច
នគរបាលខណ្ឌដង្កោបានដាក់ចូលដល់ដៃសាលាដំបូងរាជធានីភ្នំ
ពេញហើយ ដែលលោកព្រះរាជអាជ្ញាបាននិងកំពុងចាត់ការតាម
ផ្លូវច្បាប់ ។

ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថាអ្នកនាងម៉េង កែវពេជ្ជតា
និងស្វាមី គឺលោកមួង ឃីម នៅជាប់ពាក់ព័ន្ធបណ្តឹងរឿងលែងលះ
ប្តីប្រពន្ធមិនទាន់បានបញ្ចប់នៅឡើយទេហើយរឿងនោះទៀត
តុលាការធ្លាប់បានកោះអញ្ចើញពួកគេទាំង២ទៅផ្សះផ្សាគ្នា២លើក

រួចមកហើយ ប៉ុន្តែដើមបណ្តឹងគឺអ្នកនាងម៉េង កែវពេជ្ជតា មិនព្រមចុះសំរុងគ្នាឬជានាគ្នាវិញឡើយ ។ រឿងនេះតុលាការនឹងតំរូវកោះ
អញ្ជើញឱ្យគូភាគីចូលខ្លួនជាលើកទី៣នៅថ្ងៃ ទី១១ មករា ខាងមុខនេះទៀត ដើម្បីបិទការផ្សះផ្សាគ្នារួចហើយឈានទៅដល់ការជំរះ
ជាអង្គសេចក្តី។ ដូច្នេះរឿងបណ្តឹងលែងលះមិនទាន់ត្រូវបានបញ្ចប់ផងអ្នកនាងម៉េងកែវ ពេជ្ជតា បានប្តឹងលោកឧត្តមសេនីយ៍ទោជាប្តី
មួយករណីទៀតមាន២បទល្មើស គឺបង្ករបួសស្នាម និងចូលលំនៅឋានខុសច្បាប់ ។ មិនមានការបំភ្លឺបែបណាទេថា ប្តីមិនអាចចូលផ្ទះ
បាននោះបើចំណងអាពាហ៍ពិពាហ៍មិនទាន់បានកាត់ក្តីពីគ្នានោះ ។

ប្រភពដដែលបានបន្តថាបណ្តឹងរបស់អ្នកនាងពេជ្ជតា២បទល្មើសនេះ ក៏វាពាក់ព័ន្ធទៅនិងបណ្តឹងលែងលះនោះដែរ ព្រោះរឿងរ៉ាវ
បានផ្តើមចេញពីការរស់នៅមិនចុះសំរុងគ្នានោះហើយ ទើបបណ្តាលឱ្យលោកឧត្តមសេនីយ៍ទោមួង ឃីម មានបញ្ហា។ ទាក់ទិននឹងរឿង
រ៉ាវខាងលើនេះលោកឧត្តមសេនីយ៍ទោមួង ឃីម ធ្លាប់បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា រូបលោកនិងនាងម៉េង កែវ ពេជ្ជតា តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធរយៈពេលជាង៥ឆ្នាំមកមានសេចក្តីសុខណាស់ និង បានបុត្រ២នាក់ជាស្លាកស្នាមអនុស្សាវរីយ៍ នៃជីវិត
ស្នេហានេះផង។ លោកមួង ឃីម បានឱ្យដឹងទៀតថា រឿងរ៉ាវទាំងឡាយដែលកើតមាន និងឈានទៅដល់ការដាក់បណ្តឹងលែងលះ
រូបលោក គឺរយៈពេលខ្លីបំផុត គឺកំហុសឆ្គងដោយសារតែការយល់ច្រឡំនៅពេលដែលលោកបានចាកចេញទៅបំពេញបេសកកម្មនៅ
ប្រទេសកូរ៉េ១៥ថ្ងៃ ហើយពេលវិលត្រឡប់មកវិញអ្វីៗនៅក្នុងក្រុមគ្រួសារលោកត្រូវផ្លាស់ប្តូរទាំងអស់ ។

បើទោះបីរឿងរ៉ាវវាឈានទៅដល់កំរិតធ្ងន់ធ្ងរយ៉ាងណាក្តី ក្នុងនាមរូបលោកជាឧត្តមស្វាមីលោកបានតាមអង្វរ.ក ភរិយាគ្រប់វិធីអស់
ហើយ តែនាងមិនព្រមបន្ទន់អាកប្បកិរិយាសោះ ។ អ្នកច្បាប់បាននិយាយថា យោងតាមបណ្តឹងរបស់អ្នកនាងម៉េង កែវពេជ្ជតា ពី
បទល្មើសព្រហ្មទណ្ឌ២ករណី ដែលទើបនឹងធ្លាក់ដល់តុលាការនេះលោកឧត្តមសេនីយ៍ទោមួង ឃីម ពិបាករកផ្លូវដោះស្រាយជាមួយ
នឹងនាងម៉េង កែវពេជ្ជតា ណាស់ស្រួលមិនស្រួលអាចតុលាការធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ទៀតផង ។ ចំណងស្នេហ៍នេះមើល
ទៅរកការផ្សះផ្សាលែងបានទៅហើយមិនខុសពីខ្សែហ្គីតាដែលតឹងទៅៗមានតែដាច់ប៉ុណ្ណោះ ។

Related Posts with Thumbnails

Join the forum discussion on this post

FacebookTwitterRedditStumbleUponDiggDeliciousGoogle BookmarksYahoo BookmarksGoogle GmailNewsVineLinkedInBlinklistShare

Khmer Live TV


BayonTV

TVK

TV3

TV5

TV9

BayonTV 1

SEATV

ApsaraTV

MekongTV

MekongTV 2

Leave a reply

Anti-Spam Protection by WP-SpamFree

Copyright © 2009 KhmerRocks.com . All rights reserved.